#heng_mg / បច្ចេកទេសចិញ្ចឹមមាន់បីសាសន៍ /Triple Chicken Breeding Techniques by [ heng mg ]
Like 2 Dislike 0 Published on 7 Jan 2020
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារបានផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងជួយបង្កើនជីវភាពគ្រួសាររបស់ពួកគេបានសមរម្យផងដែរ ហើយក្នុងការចិញ្ចឹមនោះ ពួកគេចិញ្ចឹមទៅតាមប្រភេទមាន់ និងរបៀបផ្សេងៗពីគ្នា និងមានចំនួនតិចតូចប៉ុន្នោះ ប៉ុន្តែក្រឡេកមកមើលគ្រួសាររបស់អ្នកម៉ីង ថោង ខាន់ និងលោកពូ តែម ចម្រុង កំពុងរស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងប្រសាទ ស្រុកបាទី ខេត្តតាកែវ វិញម្តង គឺពួកគាត់បានចិញ្ចឹមមាន់បីសាសន៍រហូតដល់ទៅ៦៤០០ក្បាលឯណោះ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ការចិញ្ចឹមមាន់របស់អ្នកម៉ីងមានរយៈពេលបីឆ្នាំមកហើយ ធ្វើឲ្យពួកគាត់មានជីវភាពធូធារ អ្នកម៉ីងប្រាប់ថា៖ មាន់ទាំង៦៤០០ក្បាលនេះ គឺបានមកពីការទិញកូនពីក្រុមហ៊ុនមួយមកចិញ្ចឹម ដោយប្រើពេលពី៥០ថ្ងៃ ទៅ៦៥ថ្ងៃ ទើបអាចប្រមូលផលពីមាន់បីសាសន៍នេះបាន ចំណែកការថែទាំ គាត់ចែកជាពីដំណាក់កាល ទី១ សម្រាប់កូនដែលទើបទិញមក ត្រូវចាក់ វ៉ាក់សាំង ដោយពេទ្យសត្វជំនាញប្រចាំក្រុមហ៊ុន និងផ្តល់ចំណីតែមួយបាវទេក្នុងមួយថ្ងៃ និងប្រើប្រាស់ជាមួយប្រពន្ធទឹកស្អាតជានិច្ច ដំណាក់កាលទី២ ត្រូវផ្តល់ចំណីជាប្រចាំតាំងពីព្រឹករហូតដល់យប់ និងបង្កើនចំនួនចំណីពី១បាវក្នុងមួយថ្ងៃមក១៤បាវក្នុងមួយថ្ងៃ សម្រាប់មាន់បីសាសន៍ទាំង៦៤០០ក្បាល ធ្វើបែបនេះ ដើម្បីឲ្យមាន់ឆាប់ធំ និងឆាប់បានលក់។ ចំពោះការធ្វើទ្រុងវិញ គឺត្រូវធ្វើរោងតាមបណ្តោយថ្ងៃ ដើម្បីឲ្យមានខ្យល់ចេញចូល និងពន្លឺជះគ្រប់គ្រាន់ ព្រមទាំងបង្ករដល់ការដកដង្ហើមរបស់មាន់បានស្រួលអាចជៀសផុតពីជម្ងឺផ្សេងៗ។ ការលក់ដូររបស់អ្នកម៉ីង ក៏មិនមានភាពពិបាកដែរ ព្រោះគាត់មានម៉ួយទិញជាប់ជាប្រចាំ ពេលខ្លះត្រូវឈ្មួញមកទិញដល់កន្លែងក៏មាន ដែលធ្វើឲ្យការចិញ្ចឹមរបស់គ្រួសារគាត់មិនសូវពិបាក តែអាចទទួលបានប្រាក់កម្រៃជាច្រើនពីការលក់មាន់បីសាសន៍នេះ។ ចំពោះតម្លៃមាន់បីសាសន៍ ក្នុងមាន់មួយអាចបានពី១គីឡូក្រាមកន្លះ ដល់២គីឡូក្រាម បើគិតជាតម្លៃពួកគាត់ទទួលបានពី ៨០០០រៀលទៅ៩០០០រៀលក្នុងមួយគីឡគូក្រាមនៃមាន់បីសាសន៍របស់គាត់ ហើយបើគិតទាំង៦៤០០ក្បាល ពួកគាត់អាចទទួលបានប្រមាណជិត៧តោនឯណោះ ដែលធ្វើឲ្យេជីវភាពរបស់គាត់កាន់តែធូធារជាងមុនបន្ថែមទៀត។ អ្នកម៉ីង ថោង ខាន់ បន្តទៀតថា៖ បើចង់បានកម្រៃច្រើន ចូលគ្រួសារដែលចង់ចិញ្ចឹមដូចជាគាត់ ចិញ្ចឹមឲ្យច្រើនតែម្តងទៅ កុំចំាបាច់ចិញ្ចឹមបន្តិចបន្តូច ធ្វើឲ្យខាតពេលវេលា និងប្រាក់កម្រៃដែលបានពីការលក់វា។